រឿងជោគជ័យ

Toting Craft Hanno (បានដាក់ទោស)

ចំណាប់មនុស្សជំរឹតយកប្រាក់ និង ឃាតកម្មមកលើពលរដ្ឋអាមេរិកាំងក្នុងប្រទេសហ៊្វីលីពីន 

RFJ បានបើកប្រាក់រង្វាន់ចំនួន ១០០ ០០០ ដុល្លារ សម្រាប់ព័ត៌មានដែលឈានដល់ការចាប់ខ្លួននៃភេវរកររបស់ក្រុមអាប៊ូសាយ៉ាស (Abu Sayyaf Group – ASG) ដែលមានឈ្មោះ Toting Hanno ក្នុងប្រទេសហ្វ៊ីលីពីន ។ 

Toting Craft Hanno គឺជាសមាជិកម្នាក់នៃក្រុម ASG ដែលបានចូលរួមក្នុងការចាប់ជំរឹតយកប្រាក់នៅថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០០១ នៃពលរដ្ឋអាមេរិកាំងចំនួនបីនាក់ ពីសណ្ឋាគារ Dos Palmas Resort នៅលើកោះ Palawan ក្នុងប្រទេសហ្វ៊ីលីពីន ។ ពលរដ្ឋអាមេរិកាំងទាំងបីរូបត្រូវបានគេកំណត់អត្តសញ្ញាណថាជា Guillermo Sobero និង Martin និង Gracia Burnham ដែលជាសហពទ្ធសាសនទូតសហរដ្ឋអាមេរិក ។ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០០១ អ្នកនាំពាក្យរបស់ក្រុមអាប៊ូសាយ៉ាស ASG បានប្រកាសថា Guillermo Sobero ត្រូវបានប្រហារជីវិត ជា “កាដូថ្ងៃខួបកំណើត” របស់លោកប្រធានាធិបតីហ៊្វីលីពីន Gloria Macapagal-Arroyo ។ នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០០១ លលាដ៍ក្បាលមនុស្សមួយត្រូវបានគាស់រកឃើញពីកោះ Basilan ដែលគេអះអាងថាជារបស់លោក Guillermo Sobero ។ ក្នុងខែមិថុនា ឆ្នាំ ២០០២ លោក Martin Burnham បានស្លាប់ក្នុងបាញ់តទៅតមករវាងទាហានហ្វ៊ីលីពីន និងក្រុម ASG ។ Gracia Burnham បានទទួលរងរបួស ប៉ុន្តែត្រូវបានគេជួយសង្រ្គោះ ហើយធ្វើមាតុភូមិនិវត្តន៍ទៅសហរដ្ឋអាមេរិក ។

តាមព័ត៌មានដែលផ្តល់ជូនដោយអ្នករាយការណ៍ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០០៥ កងកម្លាំងសន្តិសុខហ៊្វីលីពីន បានចាប់ខ្លួន Hanno ។

Skip to content