ការបំផ្ទុះគ្រាប់បែកលើរថយន្តដឹកទំនិញនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ឆ្នាំ ១៩៩៣
RFJ បានបើកប្រាក់រង្វាន់ចំនួន ២ លានដុល្លារសម្រាប់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនភេវរករជនជាតិប៉ាគីស្ថាន ឈ្មោះ Ramzi Ahmed Yousef ។
Yousef គឺជាមេខ្លោងនៃការបំផ្ទុះគ្រាប់បែកលើរថយន្តដឹកទំនិញនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកឆ្នាំ ១៩៩៣ ក្នុងទីក្រុងញូយ៉ក ដែលបានសម្លាប់មនុស្សប្រាំមួយនាក់ និងធ្វើឲ្យរងរបួសមនុស្សជាង ១០០០ នាក់ផ្សេងទៀត ។ ក្នុងរយៈពេលតែប៉ុន្មានម៉ោងនៃការបំផ្ទុះគ្រាប់បែក Yousef បានគេចខ្លួនតាមយន្តហោះទៅប្រទេសប៉ាគីស្ថាន ។

Yousef បានលេចមុខជាថ្មីនៅប្រទេសហ្វ៊ីលីពីន ដែលនៅទីនោះគាត់បានរៀបចំផែនការភេវរករមួយដ៏សម្ងាត់ និងស្មុគស្មាញ ។ Yousef បានរៀបចំគម្រោងធ្វើឃាតសម្តេចសង្ឃ ប៉ាប ចន ប៉ូល ទី ២ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ១៩៩៥ ខណៈដែលសម្តេចសង្ឃកំពុងធ្វើទស្សនកិច្ចនៅប្រទេសហ្វ៊ីលីពីន ហើយគ្រោងបំផ្ទុះយន្តហោះដឹកអ្នកដំណើរធុនធំរបស់សហរដ្ឋអាមេរិកចំនួន ១២ គ្រឿងនៅអាស៊ី នៅពីរបីថ្ងៃបន្ទាប់ ។ ផែនការសម្ងាត់ជារួមនោះ ត្រូវបានគេស្គាល់ថាជា “Oplan Bojinka” ជាពាក្យមួយ ដែលគេបកប្រែជាគ្រាមភាសាអារ៉ាប់ មានន័យថា “ប្រតិបត្តិការបំផ្ទុះ” ឬ “ប្រតិបត្តិការ ប៊ិក បែង” ។
មុនពួកគេអាចអនុវត្តគម្រោងរបស់ពួកគេ Yousef និងមេសមគំនិតរួមគ្នា ឈ្មោះ Abdul Hakim Ali Hashim Murad ត្រូវបានគេបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះល្វែងរបស់ពួកគេ ក្នុងទីក្រុងម៉ានីល នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៩៥ នៅពេលដែលល្បាយធាតុគីមីមួយបានបង្កើតជាដុំពពកផ្សែង ដែលបានគ្រវែងចេញពីបង្អួចផ្ទះល្វែង ។ Yousef បានឲ្យ Murad ត្រឡប់ទៅផ្ទះល្វែងវិញដើម្បីយកកុំព្យួទ័រយួរដៃ និងភស្តុតាងផ្សេងទៀត ដែលបញ្ជាក់ការជាប់ទាក់ទិនក្នុងបទឧក្រិដ្ឋ ។ ប៉ុន្តែនៅពេលដែល Murad បានត្រឡប់ទៅដល់ផ្ទះ គាត់បានប្រឈមជាមួយនឹងប៉ូលីស ដែលបានទៅដល់កន្លែងកើតហេតុមុន ។ ដោយដឹងថា Murad ប្រាកដជាត្រូវបានគេចាប់ខ្លួន Yousef បានភៀសខ្លួនទៅប្រទេសប៉ាគីស្ថាន ។
នៅខែកុម្ភៈ ឆ្នាំ ១៩៩៥ អ្នករាយការណ៍ម្នាក់ ដែលបានឃើញការផ្សាយពាណិជ្ជកម្មរបស់ RFJ នៅលើកញ្ចប់ឈើគូសមួយ និងដោយមានការជម្រុញពីលទ្ធភាពក្នុងការទទួលបានប្រាក់រង្វាន់ផង បានទាក់ទងមកស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ហើយបានផ្តល់ព័ត៌មានដែលឈានដល់ទីតាំងលាក់ខ្លួនរបស់ Yousef ។
នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ១៩៩៥ អាជ្ញាធរប៉ាគីស្ថាន និងដោយមានជំនួយពីភ្នាក់ងារពិសេសខាងសន្តិសុខការទូតនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាប់ខ្លួន Yousef ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ហើយបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកដើម្បីឡើងតុលាការពីបទចោទភេវរកម្ម ។
ចាប់ពីខែកញ្ញា ឆ្នាំ ១៩៩៦ ដល់ខែមករា ឆ្នាំ ១៩៩៨ Yousef ត្រូវបានជម្រះក្តី និងដាក់ទោសពីបទចោទផ្សេងៗដែលទាក់ទងនឹងភេវរកម្ម នៅក្នុងការជម្រះក្តីបីដាច់ដោយឡែកពីគ្នា ។ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៩៨ ចៅក្រមសហព័ន្ធបានកាត់ទោសគាត់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងបន្ថែម ២៤០ ឆ្នាំ ក្នុងគុកទៀត ។
ផ្តល់តម្រុយ
សូមចូលរួមចំណែក ។ ធានាឲ្យបាននូវពិភពលោកមួយដែលមានសុវត្ថិភាព និងអនាគតត្រចះត្រចង់ជាងមុន ។ ចុចដើម្បីស្វែងយល់បន្ថែមអំពីជម្រើសផ្សេងៗសម្រាប់ការរាយការណ៍អំពីតម្រុយរបស់កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ។
- ចំណាប់ខ្មាំង/ការចាប់ជំរិត
- កូរ៉េខាងជើង
- ការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត
