ចំណាប់មនុស្សជំរឹតយកប្រាក់ និង ឃាតកម្មមកលើពលរដ្ឋអាមេរិកាំងក្នុងប្រទេសហ៊្វីលីពីន

RFJ បានបើកប្រាក់រង្វាន់ចំនួន ១ លានដុល្លារ សម្រាប់ព័ត៌មានដែលឈានដល់ទីតាំងលាក់ខ្លួនរបស់មេបញ្ជាការ ក្រុមអាប៊ូសាយ៉ាស (Abu Sayyaf Group – ASG) ដែលមានឈ្មោះ Hamsiraji Sali ។
Hamsiraji Sali បានចូលរួមក្នុងការចាប់ជំរឹតយកប្រាក់ពីលោក Jeffrey Schilling កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០០០ របស់ក្រុម ASG និង ឧប្បត្តិហេតុចាប់ជំរឹតនៅសណ្ឋាគារ Dos Palmas កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០០១ ។ ជាថ្នូរនឹងការដោះលែងលោក Jeffrey Schilling ក្រុម ASG បានទាមទារប្រាក់ចំនួន ១០ លានដុល្លារ និងការដោះលែងភេវរករអន្តរជាតិបីនាក់ ពីពន្ធនាគារសហរដ្ឋអាមេរិក រួមមាន ភ្នាក់ងារសម្ងាត់ al-Qa’ida (អាល់កៃដា) Ramzi Yousef, Wali Khan, និង Omar Abd al-Rahman (ដែលគេស្គាល់ផងដែរថាជា “មេដឹកនាំមូស្លីមភ្នែកខ្វាក់”) មេដឹកនាំសាសនានៃក្រុមភេវរករអេហ្ស៊ីប al-Gama’at al-Islamiyya ។
នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០០១ លោក Jeffrey Schilling បានគេចផុតពីអ្នកចាប់ខ្លួនដោយជោគជ័យក្នុងការវាយប្រហារមួយដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វ៊ីលីពីន មកលើជំរំក្រុម ASG ដែលជាកន្លែងដែលគេលាក់ទុកគាត់ ហើយត្រូវបានធ្វើមាតុភូមិនិវត្តន៍មកសហរដ្ឋអាមេរិក ។
នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០០១ ក្រុម ASG បានចាប់ជំរឹតពលរដ្ឋអាមេរិកាំងចំនួនបីនាក់ពីសណ្ឋាគារ Dos Palmas Resort នៅលើកោះ Palawan ក្នុងប្រទេសហ្វ៊ីលីពីន ។ ពលរដ្ឋអាមេរិកាំងទាំងបីរូបត្រូវបានគេកំណត់អត្តសញ្ញាណថាជា Guillermo Sobero និង Martin និង Gracia Burnham ដែលជាសហពទ្ធសាសនទូតសហរដ្ឋអាមេរិក ។ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០០១ អ្នកនាំពាក្យរបស់ក្រុមអាប៊ូសាយ៉ាស ASG បានប្រកាសថា Guillermo Sobero ត្រូវបានប្រហារជីវិត ជា “កាដូថ្ងៃខួបកំណើត” របស់លោកប្រធានាធិបតីហ៊្វីលីពីន Gloria Macapagal-Arroyo ។ នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០០១ លលាដ៍ក្បាលមនុស្សមួយត្រូវបានគាស់រកឃើញពីកោះ Basilan ដែលគេអះអាងថាជារបស់លោក Guillermo Sobero ។ ក្នុងខែមិថុនា ឆ្នាំ ២០០២ លោក Martin Burnham បានស្លាប់ក្នុងបាញ់តទៅតមករវាងទាហានហ្វ៊ីលីពីន និងក្រុម ASG ។ Gracia Burnham បានទទួលរងរបួស ប៉ុន្តែត្រូវបានគេជួយសង្រ្គោះ ហើយធ្វើមាតុភូមិនិវត្តន៍ទៅសហរដ្ឋអាមេរិក ។
នៅខែកុម្ភៈ ឆ្នាំ ២០០២ Sali ត្រូវបានចោទប្រកាន់ជាផ្លូវការដោយគណៈវិនិច្ឆ័យបឋមនៃរដ្ឋសហព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងរដ្ឋធានីកូឡុំបៀ (District of Columbia) ក្រោមបទចោទដូចខាងក្រោម៖ ការរួមគំនិតក្បត់ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិត, ការចាប់ជាចំណាប់ខ្មាំង និងបទចោទចំនួនបីនៃការចាប់ជាចំណាប់ខ្មាំងដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិត ។ ដោយបានទទួលព័ត៌មានពីអ្នករាយការណ៍ជាច្រើននាក់ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០០៤ កងទ័ពល្បាតហ្វ៊ីលីពីនបានបើកប្រតិបត្តិការមួយដើម្បីចាប់ខ្លួន Sali ដែលគាត់ត្រូវបានសម្លាប់ក្នុងការបាញ់កាំភ្លើងតបតជាមួយនឹងទាហាន ។
ផ្តល់តម្រុយ
សូមចូលរួមចំណែក ។ ធានាឲ្យបាននូវពិភពលោកមួយដែលមានសុវត្ថិភាព និងអនាគតត្រចះត្រចង់ជាងមុន ។ ចុចដើម្បីស្វែងយល់បន្ថែមអំពីជម្រើសផ្សេងៗសម្រាប់ការរាយការណ៍អំពីតម្រុយរបស់កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ។
- ចំណាប់ខ្មាំង/ការចាប់ជំរិត
- កូរ៉េខាងជើង
- ការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត
