ការចាប់ជំរឹតយកប្រាក់ពីពលរដ្ឋអាមេរិកាំងក្នុងប្រទេសកូឡុំប៊ី

RFJ បានបើកប្រាក់រង្វាន់សរុបចំនួន ៩០០ ០០០ ដុល្លារ ឲ្យទៅបុគ្គលបីនាក់ ដែលបានផ្តល់ព័ត៌មានអំពីទីតាំងលាក់ខ្លួនរបស់មេបញ្ជាការកងទ័ពបដិវត្តន៍កូឡុំប៊ី (FARC) ដែលមានឈ្មោះថា Edgar Navarro ។
ក្នុងខែកុម្ភៈ ឆ្នាំ ២០០៣ លោក Thomas Howes, Keith Stansell និង Marc Gonsalves ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយ FARC នៅពេលយន្តហោះសហរដ្ឋអាមេរិករបស់ពួកគេបានធ្លាក់ក្នុងព្រៃនៃប្រទេសកូឡុំប៊ី ។ FARC និង ជនសមគំនិតរបស់ពួកគេបានសម្លាប់អ្នករួមដំណើរលើយន្តហោះពីរនាក់ផ្សេងទៀត គឺលោក Thomas Janis ជាពលរដ្ឋអាមេរិកាំង និងពលបាល Luis Alcides Cruz ដែលមានសញ្ជាតិកូឡុំប៊ី ។
លោក Navarro ដែលជាមេបញ្ជាការរងនៃកងចល័ត Teofilo Forero របស់ FARC ត្រូវបានគេដាក់ការសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការចាប់ជំរឹតយកប្រាក់នេះ ។
ដោយមានការជម្រុញពីលទ្ធភាពក្នុងការទទួលបានប្រាក់រង្វាន់ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០០៣ អ្នករាយការណ៍ចំនួនបីនាក់បាននាំទាហានកូឡុំប៊ីមួយក្រុមទៅដល់ជំរំរបស់ Navarro ដើម្បីប៉ុនប៉ងចាប់ខ្លួនគាត់ និងសមាជិក FARC ដទៃទៀត ។ Navarro ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារគ្នាជាមួយកងកម្លាំងកងទ័ព ។ ក្រោយមក ពលរដ្ឋអាមេរិកាំងទាំងបីនាក់ត្រូវបានជួយសង្គ្រោះនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០០៨ នៅក្នុងប្រតិបត្តិការយោធាកូឡុំប៊ីមួយ ។
ផ្តល់តម្រុយ
សូមចូលរួមចំណែក ។ ធានាឲ្យបាននូវពិភពលោកមួយដែលមានសុវត្ថិភាព និងអនាគតត្រចះត្រចង់ជាងមុន ។ ចុចដើម្បីស្វែងយល់បន្ថែមអំពីជម្រើសផ្សេងៗសម្រាប់ការរាយការណ៍អំពីតម្រុយរបស់កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ។
- ចំណាប់ខ្មាំង/ការចាប់ជំរិត
- កូរ៉េខាងជើង
- ការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត
