ឃាតកម្មក្នុងឆ្នាំ ២០១២ មកលើពលរដ្ឋអាមេរិកាំងចំនួនបួននាក់ រាប់បញ្ចូលទាំង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុង បេនហ្កាហ្ស៊ី ប្រទេសលីប៊ី
RFJ បានបើកប្រាក់រង្វាន់ចំនួន ៣ លានដុល្លារ ជូនដល់បុគ្គលម្នាក់ ដែលបានផ្តល់ព័ត៌មាន ដែលឈានដល់ការចាប់ខ្លួន និងកាត់ទោសមេដឹកនាំភេវរករ ឈ្មោះ Ahmed Abu Khattalah ដែលជាមេខ្លោងរៀបចំការវាយប្រហារក្នុងឆ្នាំ ២០១២ មកលើស្ថានអង្គទូតពិសេសរបស់សហរដ្ឋអាមេរិក ក្នុងទីក្រុងបេនហ្កាហ្ស៊ី ប្រទេសលីប៊ី ដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងចំនួនបួននាក់ រាប់បញ្ចូលទាំង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផង ។
ដោយប្រើព័ត៌មានដែលផ្តល់ដោយប្រភពខាងលើ Khatallah ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៤ ហើយបានបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីឡើងតុលាការ ។ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ គាត់ត្រូវបានរកឃើញថាមានទោស ពីបទផ្សេងៗ ដែលទាក់ទងនឹងការវាយប្រហារនោះ ហើយនៅថ្ងៃទី ២៧ ខែមិថុនា គាត់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២២ ឆ្នាំ ។ RFJ នៅរក្សាការផ្តល់ប្រាក់រង្វាន់រហូតដល់ ១០ លានដុល្លារ សម្រាប់ព័ត៌មានដែលអាចនាំជនផ្សេងទៀត ដែលទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងទីក្រុងបេនហ្កាហ្ស៊ី មកកាត់ទោស ។
ផ្តល់តម្រុយ
សូមចូលរួមចំណែក ។ ធានាឲ្យបាននូវពិភពលោកមួយដែលមានសុវត្ថិភាព និងអនាគតត្រចះត្រចង់ជាងមុន ។ ចុចដើម្បីស្វែងយល់បន្ថែមអំពីជម្រើសផ្សេងៗសម្រាប់ការរាយការណ៍អំពីតម្រុយរបស់កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ។
- ចំណាប់ខ្មាំង/ការចាប់ជំរិត
- កូរ៉េខាងជើង
- ការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត
