Kwek Kee Seng (ខ្វិក គី សេង)

អាស៊ីបូព៌ា និង ប៉ាស៊ីភិក

ប្រាក់រង្វាន់

Up to $5 million

សូមចូលរួមចំណែក ។

អំពី

Rewards for Justice កំពុង​ផ្តល់​ជូន​ប្រាក់​រង្វាន់​រហូត​ដល់​ទៅ​ ៥ លាន​ដុល្លារ​សម្រាប់​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ឈាន​ទៅ​ដល់​ការ​បន្ទុច​បង្អាក់​យន្ត​ការ​ហិរញ្ញវត្ថុ​របស់​បុគ្គល​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​មួយ​ចំនួន​​ដែល​គាំទ្រ​ដល់​ប្រទេស​កូរ៉េខាង​ជើង (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ, DPRK) មាន​ដូចជា ការលាងលុយកក្វក់, ការនាំចេញ​ទំនិញ​ប្រណីត​ទៅ​ប្រទេស​កូរ៉េខាងជើង,សកម្មភាព​តាម​អ៊ីនធឺណិត​ដែល​បាន​បញ្ជាក់ និងសកម្មភាព​ទាំងឡាយ​ណា​ដែល​គាំទ្រ​ដល់​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃអាវុធ​ប្រល័យ​លោក (WMD) ។

លោក ខ្វិក គី សេង មានសញ្ជាតិ​សិង្ហបុរី ជា​នាយក និង​ម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Swanseas Port Services (S) Pte Ltd ដែល​ជា​ភ្នាក់ងារ​ដឹកជញ្ជូន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស សិង្ហបុរី និងជា​ក្រុមហ៊ុន​ប្រតិបត្តិការ​ដឹកជញ្ជូន ។ គាត់​បាន​រួម​គំនិត​ធ្វើ​អាជីវកម្ម​ជាមួយ និងផ្តល់​សេវាកម្ម​ដែល​ជាប់​ទណ្ឌកម្មទៅ​ឲ្យ​កូរ៉េខាង​ជើង ដែល​ផ្តល់​លទ្ធភាព​ឲ្យ​មាន​កម្មវិធី​រីកសាយភាយ​នុយក្លេអ៊ែរ​យ៉ាង​ឆាប់រហ័ស​របស់​ DPRK ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៩ លោក ក្វិក បាន​ជួយ និង​ដឹកនាំ​ការ​ដឹក​ជញ្ជូនអនុផលពីប្រេង​ជាច្រើន​ទៅ​កាន់​កូរ៉េ​ខាង​ជើង និង​ការផ្ទេរ​ប្រេង​ពី​កប៉ាល់​ទៅ​កប៉ាល់ឲ្យ​ទៅ​នាវា​ដឹក​ជញ្ជូន​របស់​កូរ៉េ​ខាង​ជើង ដែល​ផ្តល់​ប្រភព​ដ៏​ចាំបាច់​មួយ​សម្រាប់​បណ្តា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង និង​សម្រាប់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ។ គាត់​បាន​រួម​គំនិត​ក្បត់​ដើម្បី​លាង​លុយ​កក្វក់​តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក ដោយ​ការ​ប្រមូល​លុយ​ដុល្លារ​តាមរយៈក្រុមហ៊ុន​ជួរមុខ​ ដើម្បី​បិទបាំង​ប្រភព​ទូទាត់​ផ្សេងៗ ហើយ​រៀបចំ​ប្រតិបត្តិការ​ដើម្បី​បញ្ចៀសការពិនិត្យ​ពិច័យ និងគេចវេះពីទណ្ឌកម្ម​នានា ។

នៅ​ថ្ងៃទី ២៣ ខែ​មេសា ឆ្នាំ ២០២១ លោក ខ្វិក គី សេង ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ពីបទ​រួមគំនិតក្បត់​រំលោភលើច្បាប់ស្តីពីអំណាច​សេដ្ឋកិច្ច​ក្នុង​គ្រាអាសន្ន​អន្តរជាតិ និង​បទ​រួម​គំនិត​ក្បត់​ប្រព្រឹត្ត​ការ​លាង​លុយ​កក្វក់​ជា​អន្តរជាតិ ។

យើង​សូម​លើក​ទឹកចិត្ត​ដល់​ជនទាំង​ឡាយ​ណា​ដែល​មាន​ព័ត៌មាន​អំពី​លោក ខ្វិក គី សេង ឲ្យ​ទាក់ទង​មក Rewards for Justice តាមរយៈកាណាល់​រាយការណ៍ពី​តម្រុយ​​ដោយ​ផ្អែក​លើ Tor របស់​យើង​នៅលើ៖ he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion (តម្រូវ​ឲ្យ​មាន​កម្មវិធី​រុករក Tor) ។

Skip to content