រដ្ឋឥស្លាមនៅខេត្តអាហ្រ្វិកខាងលិច (ISIS-WA)

អាហ្វ្រិក – អនុតំបន់សាហារា

ប្រាក់រង្វាន់

សូមចូលរួមចំណែក ។

អំពី

អាយស៊ីសអាហ្រ្វិកខាងលិច (ISIS-WA) ដែលជាក្រុមតូចមួយនៃក្រុមភេវរករ Boko Haram ត្រូវបានបង្កើតឡើង នៅពេលក្រុម ISIS-WA បានស្បថសច្ចាប្រណិធានចំពោះក្រុមអាយស៊ីស ក្នុងខែមីនា ឆ្នាំ ២០១៥ ។ ក្រុមអាយស៊ីស បានទទួលយកសម្បថ ហើយក្រុមនេះបានចាប់ផ្តើមហៅខ្លួនឯងថា អាយស៊ីស-អាហ្រ្វិកខាងលិច ។ សកម្មខ្លាំងនៅប្រទេស​នីហ្សេរីយ៉ា ភាគឦសាន និងតំបន់ទន្លេ Lake Chad ក្រុម ISIS-WA បានធ្វើការវាយប្រហារភេវរកម្មជាច្រើនចាប់តាំងពីឆ្នាំ ២០១៦ ។ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុម ISIS-WA បានអះអាងការទទួលខុសត្រូវចំពោះការវាយប្រហារចំនួនប្រាំលើកក្នុងប្រទេសឆាដ និង នីហ្សេរីយ៉ា ដែលបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១១៨ នាក់ ។ ក្នុងខែឧសភា ឆ្នាំ ២០១៩ ក្រុម ISIS-WA បានអះអាងការទទួលខុសត្រូវចំពោះការវាយប្រហារចំនួនពីរនៅក្នុងប្រទេស នីហ្សេ ភាគខាងលិច ដែលបានសម្លាប់ទាហានចំនួន ២៩ នាក់ ។ ក្នុងខែកក្កដា ឆ្នាំ ២០១៩ យុទ្ធជនរបស់ក្រុម ISIS-WA បានសម្លាប់ទាហាននីហ្សេរីយ៉ាចំនួន ២០ នាក់ និងទាហានឆាដចំនួនប្រាំនាក់ ក្នុងពេលវាយប្រហារមកលើមូលដ្ឋានយោធាមួយក្បែរក្រុងបាហ្កា ប្រទេសនីហ្សេរីយ៉ា ។

នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម ISIS-WA ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ កាលពីមុន នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្រសួងការបរទេសបានកំណត់ក្រុម ISIS-WA ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម ISIS-WA និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម ISIS-WA ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម ISIS-WA ។

Skip to content