អំពី
គណបក្សពលករ ឃឺតឌីស្ថាន (PKK) គឺជាក្រុមផ្តាច់ខ្លួនឃឺត ដែលសកម្មខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និង តួកគី ភាគអគ្នេយ៍ ។ ក្រុមនេះ ដែលមានសមាសភាពចម្បងគឺឃឺតតួកគី បានបើកយុទ្ធនាការហិង្សាក្នុងឆ្នាំ ១៩៨៤ ។ គោលបំណងដើមរបស់ក្រុម PKK គឺត្រូវបង្កើតរដ្ឋឃឺតឯករាជ្យមួយក្នុងប្រទេសតួកគី ភាគអគ្នេយ៍ ។ ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៩០ ក្រុម PKK បានប្រព្រឹត្តលើសពីសកម្មភាពបះបោរនៅតាមទីជនបទ ដើម្បីចូលរួមក្នុងអំពើភេវកម្មក្នុងក្រុង ។
ក្រុម PKK បានបដិសេធចំពោះអំពើហិង្សាពីឆ្នាំ ១៩៩៩ ដល់ខែមិថុនា ឆ្នាំ ២០០៤ នៅពេលដែលក្រុមសកម្មប្រយុទ្ធក្បាលរឹងរបស់ខ្លួនបានកាន់កាប់ ហើយលះបង់ការឈប់បាញ់គ្នាដែលដាក់ដោយខ្លួនឯង ។ ក្នុងឆ្នាំ ២០០៩ រដ្ឋាភិបាលតួកគី និងក្រុម PKK បានបន្តការចរចាស្វែងរកសន្តិភាព ។ ប៉ុន្តែ កិច្ចចរចាបានបរាជ័យ បន្ទាប់ពីក្រុម PKK បានធ្វើការវាយប្រហារមួយក្នុងខែ កក្កដា ឆ្នាំ ២០១១ ដែលបានសម្លាប់ទាហាតួកគីចំនួន ១៣ នាក់ ។ ក្រុម PKK និងកងកម្លាំងតួកគី ប៉ះទង្គិចគ្នាជាញឹកញាប់ក្នុងឆ្នាំ ២០១១ និង ២០១២ រាប់បញ្ចូលទាំង ការវាយប្រហារក្នុងខែតុលា ឆ្នាំ ២០១១ ដែលបានសម្លាប់កងទ័ពតួកគីចំនួន ២៤ នាក់ ហើយក៏ជាឧប្បត្តិហេតុដ៏សាហាវបំផុតផងដែរចាប់តាំងពីឆ្នាំ ១៩៩៣ ។ ក្នុងឆ្នាំ ២០១៨ ការវាយប្រហារជាច្រើនដោយក្រុម PKK ត្រូវបានគេរាយការណ៍ ប្រឆាំងនឹងកងកម្លាំងសន្តិសុខតួកគី រាប់បញ្ចូលទាំង ការវាយប្រហារមួយដែលបានអះអាងដោយក្រុម PKK ក្នុងខែវិច្ឆិកា ប្រឆាំងនឹងមូលដ្ឋានកងទ័ពតួកគី ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសរាប់សិបនាក់ ។
នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៩៧ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម PKK ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ ក្រោយមក នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០១ ក្រសួងការបរទេសបានកំណត់ ក្រុម PKK ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម PKK និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម PKK ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម PKK ។
