ក្រុមតស៊ូធ្វើបដិវត្តន៍ (RS)

អឺរ៉ុប និង អាស៊ីអឺរ៉ុប

ប្រាក់រង្វាន់

សូមចូលរួមចំណែក ។

អំពី

ក្រុមតស៊ូធ្វើបដិវត្តន៍ (RS) បានលេចឡើងក្នុងឆ្នាំ ២០០៣ បន្ទាប់ពីមានការចាប់ខ្លួននៃបណ្តាសមាជិករបស់ក្រុមនិយមម៉ាក់ស៊ីក្រិកពីរផ្សេងទៀត គឺ ក្រុម ១៧ វិច្ឆិកា និង ក្រុមតស៊ូរបស់ប្រជាជនបដិវត្តន៍ ។ ជាក្រុមជ្រុលនិយមម៉ាក់ស៊ី ក្រុម RS បានធ្វើការវាយប្រហារប្រឆាំងទាំងគោលដៅក្រិក និងសហរដ្ឋអាមេរិក ក្នុងប្រទេសក្រិក ។ ក្រុម RS បានទទួលការស្គាល់ដឹងឮលើកដំបូង នៅពេលខ្លួនបានអះអាងការទទួលខុសត្រូវចំពោះការដាក់បំផ្ទុះគ្រាប់បែកនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០០៣ នៅសាលាកាត់ក្តីទីក្រុងអាថែន ក្នុងពេលជំនំជំរះក្តីសមាជិករបស់ក្រុម ១៧ វិច្ឆិកា ។ ក្រុម RS បានអះអាងការទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតមកលើស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងអាថែន នៅខែមករា ឆ្នាំ ២០០៧ និង ការដាក់បំផ្ទុះគ្រាប់បែកនៅខែមីនា ឆ្នាំ ២០០៩ នៅសាខាធនាគារ Citibank មួយក្នុងទីក្រុងអាថែន ។

នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០០៩ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម RS ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ ក្រោយមក នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០៩ ក្រសួងការបរទេសបានកំណត់ក្រុម RS ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម RS និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម RS ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម RS ។

Skip to content