ចំណាប់មនុស្សជំរឹតយកប្រាក់ និង ឃាតកម្មមកលើពលរដ្ឋអាមេរិកាំងក្នុងប្រទេសហ៊្វីលីពីន

RFJ បានបើកប្រាក់រង្វាន់ចំនួន ៥ លានដុល្លារ ឲ្យបុគ្គលពីររូប ដែលបានផ្តល់ព័ត៌មានអំពីមេដឹកនាំក្រុមអាប៊ូសាយ៉ាស (Abu Sayyaf Group – ASG) ដែលមានឈ្មោះថា Abu Solaiman ។ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០០៧ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសហ៊្វីលីពីន បានចូលរួមធ្វើជាគណអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជាសាធារណៈមួយ ដល់បុគ្គលទាំងពីរ ដែលប្រារព្ធធ្វើឡើងនៅលើកោះ Jolo ។
Abu Solaiman ជាមេដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងចំណោមមេដឹកនាំជាច្រើនទៀតនៃក្រុម ASG ដែលជាអង្គការភេវរករមួយធ្វើប្រតិបត្តិការនៅប្រទេសហ៊្វីលីពីន ។ Solaiman រួមជាមួយនឹង Khadaffy Janjalani គឺជាអ្នកទទួលខុសត្រូវចំពោះអំពើចាប់ជំរឹតយកប្រាក់ និង មរណភាពរបស់ពលរដ្ឋហ្វ៊ីលីពីន និង អាមេរិកាំង ។ Solaiman មានជាប់ពាក់ព័ន្ធនឹងការចាប់ជំរឹតលោក Martin និង Gracia Burnham និង ពលរដ្ឋអាមេរិកាំងពីរនាក់ផ្សេងទៀត ហើយបានចូលរួមក្នុងការកាត់ក្បាលពលរដ្ឋអាមេរិកាំងឈ្មោះ Guillermo Sobero ។ លើសពីនេះ Solaiman ក៏បានរៀបចំផែនការ ហើយធ្វើការវាយប្រហារប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដូចជា ផែនការសម្ងាត់ដាក់គ្រាប់បែកប្រឆាំងនឹងស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងទីក្រុងម៉ានីល, ព្រឹត្តិការណ៍លិចកប៉ាល់ Superferry ១៤ នៅខែកុម្ភៈ ឆ្នាំ ២០០៤ និងការបំផ្ទុះគ្រាប់បែកបីដងនៅក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំ ២០០៥ ដែលជាសរុបបានសម្លាប់ ឬ ធ្វើឲ្យរងរបួសប្រជាជនស្លូតត្រង់រាប់រយនាក់ ។
ដោយបានទទួលព័ត៌មានពីអ្នករាយការណ៍ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០០៧ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ៊្វីលីពីន បានបើកប្រតិបត្តិការមួយដើម្បីចាប់ខ្លួន Solaiman ។ ក្នុងពេលបើកការវាយប្រហារ Solaiman បានតដៃ ហើយក៏ត្រូវបានសម្លាប់ ។
ផ្តល់តម្រុយ
សូមចូលរួមចំណែក ។ ធានាឲ្យបាននូវពិភពលោកមួយដែលមានសុវត្ថិភាព និងអនាគតត្រចះត្រចង់ជាងមុន ។ ចុចដើម្បីស្វែងយល់បន្ថែមអំពីជម្រើសផ្សេងៗសម្រាប់ការរាយការណ៍អំពីតម្រុយរបស់កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ។
- ចំណាប់ខ្មាំង/ការចាប់ជំរិត
- កូរ៉េខាងជើង
- ការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត
