គណបក្ស/រណសិរ្សរំដោះប្រជាជនបដិវត្តន៍ (DHKP/C)

អឺរ៉ុប និង អាស៊ីអឺរ៉ុប

ប្រាក់រង្វាន់

សូមចូលរួមចំណែក ។

អំពី

គណបក្ស/រណសិរ្សរំដោះប្រជាជនបដិវត្តន៍ (DHKP/C) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ នៅក្នុងប្រទេសតួកគី ។ DHKP/C គាំទ្រមនោគមវិជ្ជាម៉ាក់ស៊ីលេនីននិយម ហើយប្រឆាំងនឹងសហរដ្ឋអាមេរិក អង្គការណាតូ និងគ្រឹះស្ថានប្រទេសតួកគី ។ ក្រុមនេះបានយកផលប្រយោជន៍សហរដ្ឋអាមេរិក រួមមានយោធា បុគ្គលិកការទូត និងអគាររបស់សហរដ្ឋអាមេរិក, បុគ្គលិក និងអគាររបស់អង្គការណាតូ និងគោលដៅនានារបស់ប្រទេសតួកគី ធ្វើជាគោលដៅ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ។ នៅខែកុម្ភៈ ឆ្នាំ ២០១៣ ភ្នាក់ងារសម្ងាត់របស់ DHKP/C ម្នាក់បានបំផ្ទុះអាវកាក់អត្តឃាតនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងអង់ការ៉ា ។ ការផ្ទុះនេះបានសម្លាប់ឆ្មាំតួកគីម្នាក់ និងរបួសធ្ងន់ដល់អ្នកកាសែតជាតិតួកគីម្នាក់ ។ នៅខែមីនា ឆ្នាំ ២០១៣ សមាជិកបីនាក់នៃក្រុមនេះបានវាយប្រហារក្រសួងយុត្តិធម៌ និង ទីស្នាក់ការកណ្តាលរបស់គណបក្សនយោបាយយុត្តិធម៌និងអភិវឌ្ឍន៍តួកគី ក្នុងទីក្រុងអង់ការ៉ា ដោយការប្រើគ្រាប់បែកដៃ និងគ្រាប់រ៉ុកកែកប្លោង ។

នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៩៧ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម DHKP/C ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០១ ក្រសួងការបរទេសបានកំណត់ក្រុម DHKP/C ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម DHKP/C និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម DHKP/C ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម DHKP/C ។

Skip to content