អំពី
អង្គការបដិវត្តន៍ ១៧ វិច្ឆិកា (17N) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥ ជាក្រុមឆ្វេងនិយមជ្រុលមួយ ។ ក្រុមនេះបានខិតខំស្វះស្វែងឲ្យមានការដកមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសក្រិក, ការដកកម្លាំងយោធាតួកគីចេញពីប្រទេសស៊ីប និងការផ្តាច់ចំណងទាក់ទងរបស់ប្រទេសក្រិកជាមួយអង្គការណាតូ និង សហភាពអឺរ៉ុប ។ អង្គការ 17N ទទួលខុសត្រូវចំពោះអំពើភេវរកម្មជាច្រើននៅក្នុងប្រទេសក្រិក រាប់បញ្ចូលទាំង ការបាញ់រះ, ការវាយប្រហារដោយរ៉ុកកែត និង ការដាក់គ្រាប់បែកឲ្យផ្ទុះក្នុងឡាន ។ យុទ្ធនាការភេវរកម្មរបស់ក្រុមនេះ បានបណ្តាលឲ្យស្លាប់ពលរដ្ឋអាមេរិកាំងចំនួនបួននាក់ រួមមាន៖ William Nordeen, Ronald Stewart, George Tsantes និង Richard Welch ។ ដៃជើងរបស់អង្គការ 17N បានអះអាងការទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតមកលើស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងអាថែន កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០០៧ ។
នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៩៧ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម 17N ថាជា អង្គការភេវរករបរទេស (Foreign Terrorist Organization – FTO) ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៥ ក្រសួងការបរទេសបានដកក្រុម 17N ចេញពីការកំណត់ថាជា FTO ។
