ក្រុម Jemaah Islamiya (JI)

អាស៊ីបូព៌ា និង ប៉ាស៊ីភិក

ប្រាក់រង្វាន់

សូមចូលរួមចំណែក ។

អំពី

ក្រុម Jemaah Islamiya (JI) គឺជាក្រុមភេវរករដែលមានមូលដ្ឋាននៅអាស៊ីអគ្នេយ៍ ដែលខិតខំស្វះស្វែងដើម្បីបង្កើតរដ្ឋមួយក្នុងតំបន់ ។ ក្រុម JI ទទួលខុសត្រូវចំពោះការវាយប្រហារភេវរកម្មសំខាន់ៗក្នុងតំបន់ រាប់បញ្ចូលទាំង ការដាក់បំផ្ទុះគ្រាប់បែកអត្តឃាតនៅខែតុលា ឆ្នាំ ២០០២ នៅរង្គសាលមួយនៅកោះបាលី ដែលបានសម្លាប់មនុស្សជាង ២០០ នាក់, ការដាក់បំផ្ទុះគ្រាប់បែកក្នុងខែសីហា ឆ្នាំ ២០០៣ នៅសណ្ឋាគារម៉ារីយ៉ុត ក្នុងទីក្រុង ហ្សាការតា ដែលបានបណ្តាលឲ្យមនុស្ស ១២ នាក់ស្លាប់ និង ការដាក់បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងខែតុលា ឆ្នាំ ២០០៥ នៅកោះបាលី ដែលបានសម្លាប់មនុស្ស ២៦ នាក់ ។

នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០០២ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម JI ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម និងជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាម បទបញ្ជាដាច់ណាត់លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម JI និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម JI ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម JI ។

Skip to content