កងទ័ពក្រហមជប៉ុន (JRA)

ដើមបូព៌ា – អាហ្វ្រិកខាងជើង និង មជ្ឈិមបូព៌ា | អឺរ៉ុប និង អាស៊ីអឺរ៉ុប

ប្រាក់រង្វាន់

សូមចូលរួមចំណែក ។

អំពី

កងទ័ពក្រហមជប៉ុន (JRA) ត្រូវបានបង្កើតឡើងប្រហែលក្នុងឆ្នាំ ១៩៧០ ក្រោយការបំបែកខ្លួនចេញពីសម្ព័ន្ធកុម្មុយនីស្តជប៉ុន-ក្រុមកងទ័ពក្រហម ។ គោលបំណងដែលបានលើកឡើងរបស់ JRA គឺត្រូវផ្តួលរំលំរដ្ឋាភិបាលជប៉ុន និង រាជាធិបតេយ្យ ។ JRA បានធ្វើការវាយប្រហារជាច្រើននៅជុំវិញពិភពលោក រាប់បញ្ចូលទាំង ការវាយប្រហារឆ្នាំ ១៩៧២ មកលើអាកាសយានដ្ឋាន Lod ក្នុងប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ២៦ នាក់ និងរបួស ៨០ នាក់, ការប៉ុនប៉ងកាន់កាប់ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងគូឡាឡាំពួ ឆ្នាំ ១៩៧៥ និង ការបំផ្ទុះគ្រាប់បែកក្លឹប USO ឆ្នាំ ១៩៨៨ ក្នុងទីក្រុង Naples ប្រទេសអ៊ីតាលី ដែលបានសម្លាប់មនុស្សប្រាំនាក់ ។ មេដឹកនាំរបស់ក្រុមនេះត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០០០ ហើយក្រុមនេះបានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការរំសាយក្នុងឆ្នាំ ២០០១ ។

នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៩៧ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម JRA ថាជា អង្គការភេវរករបរទេស (Foreign Terrorist Organization – FTO) ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០០១ ក្រសួងការបរទេសបានដកក្រុម JRA ចេញពីការកំណត់ថាជា FTO ។

Skip to content