រដ្ឋឥស្លាមនៅខេត្ត Khorasan (ISIS-K)

អាស៊ីខាងត្បូង និង កណ្តាល

ប្រាក់រង្វាន់

សូមចូលរួមចំណែក ។

អំពី

រដ្ឋឥស្លាមនៅខេត្ត Khorasan (ISIS-K) គឺជាក្រុមភេវរករដែលមានមូលដ្ឋាននៅប្រទេសអាហ្វហ្កានីស្ថាន ដែលធ្វើប្រតិបត្តិការជាច្រើននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និង ប៉ាគីស្ថាន ។ ដោយមានសមាសភាពសំខាន់ៗជាអតីតសមាជិកក្រុម Tehrik-e តាលីបង់ ប៉ាគីស្ថាន ដែលជាក្រុមតាលីបង់ជនជាតិអាហ្វហ្កានីស្ថាន និង ចលនាឥស្លាមរបស់ប្រទេសអ៊ូសបេគីស្ថាន ក្រុម ISIS-K បានស្បថសច្ចាប្រណិធានចំពោះក្រុមអាយស៊ីសក្នុងឆ្នាំ ២០១៥ ។ ក្រុម ISIS-K ទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកឆ្នាំ ២០១៦ នៅក្នុងការតវ៉ាដោយសន្តិវិធីមួយក្នុងទីក្រុងកាប៊ុល ដែលបានសម្លាប់មនុស្សជិត ៨០ នាក់ និងរបួស ២៣០ នាក់ផ្សេងទៀត ។ ក្នុងខែសីហា ឆ្នាំ ២០១៦ ក្រុមនេះបានអះអាងការទទួលខុសត្រូវចំពោះការបាញ់ប្រហារ និង ការដាក់បំផ្ទុះគ្រាប់បែកអត្តឃាតនៅមន្ទីរពេទ្យមួយក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់មនុស្ស ៩៤ នាក់ ។ ក្រុម ISIS-K ក៏បានអះអាងការទទួលខុសត្រូវចំពោះការវាយប្រហារក្នុងខែឧសភា ឆ្នាំ ២០២០ ផងដែរ នៅឯមន្ទីរពេទ្យសម្ភពមួយក្នុងទីក្រុងកាប៊ុល ដែលបានសម្លាប់មនុស្សចំនួន ២៤ នាក់ រាប់បញ្ចូលទាំង ទារកទើបកើត និង ម្តាយរបស់ពួកគេផង ។

នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៦ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម ISIS-K ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ កាលពីមុន នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៥ ក្រសួងការបរទេសបានកំណត់ក្រុម ISIS-K ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម ISIS-K និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម ISIS-K ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម ISIS-K ។

Skip to content