ក្រុម Harakat al-Muqawama al-Islamiya (ក្រុមហាម៉ាស់)

ដើមបូព៌ា – អាហ្វ្រិកខាងជើង និង មជ្ឈិមបូព៌ា

ប្រាក់រង្វាន់

សូមចូលរួមចំណែក ។

អំពី

ក្រុម Harakat al-Muqawama al-Islamiya (ក្រុមហាម៉ាស់) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៧ ក្នុងពេលចាប់ផ្តើមនៃការងើបឡើងបះបោរដំបូងរបស់ប៉ាឡេស្ទីន ឬ អ៊ីនទីហ្វាដាដំបូង ដែលជាការរីកចម្រើននៃសាខាភាតរភាពមូស្លីមប៉ាឡេស្ទីន ។ ក្រុមហាម៉ាស់មានកងកម្លាំងទាហានមួយ ដែលគេស្គាល់ថាជា កងពលតូច Izz al-Din al-Qassam ដែលបានបើកការវាយប្រហារជាច្រើនប្រឆាំងអ៊ីស្រាអែល ទាំងនៅក្នុងដែនដីអ៊ីស្រាអែល និង ប៉ាឡេស្ទីន ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ។ ការវាយប្រហារទាំងនេះបានរាប់បញ្ចូលទាំង ការដាក់គ្រាប់បែកបំផ្ទុះទ្រង់ទ្រាយធំ, ការវាយប្រហារដោយអាវុធធុនតូច, ការច្នៃគ្រឿងផ្ទុះដាក់តាមចិញ្ចើមផ្លូវ និង ការវាយប្រហារតាមរ៉ុកកែត ។ ក្រុមហាម៉ាស់បានអះអាងទទួលខុសត្រូវចំពោះការដាក់គ្រាប់បែកបំផ្ទុះនៅខែសីហា ឆ្នាំ ២០០១ នៅកន្លែងលក់ភីហ្សា Sbarro ក្នុងទីក្រុងហ្ស៊េរុយសាឡិម ដែលបានសម្លាប់មនុស្ស ១៥ នាក់ រាប់បញ្ចូលទាំងពលរដ្ឋអាមេរិកាំងពីរនាក់ និងរបួសជាង ១២០ នាក់ ។ នៅខែមេសា ឆ្នាំ ២០១៦ សមាជិកម្នាក់របស់ក្រុមហាម៉ាស់បានធ្វើការវាយប្រហារអត្តឃាតនៅលើឡានក្រុងមួយគ្រឿងក្នុងទីក្រុងហ្ស៊េរុយសាឡិម ដែលបានសម្លាប់មនុស្ស ២០ នាក់ ។

នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៩៧ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ ក្រុមហាម៉ាស់ ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ ក្រោយមក នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០១ ក្រសួងការបរទេសបានកំណត់ក្រុមហាម៉ាស់ ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហាម៉ាស់ និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុមហាម៉ាស់ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុមហាម៉ាស់ ។

Skip to content