អំពី
ក្រុមជីហាដឥស្លាមអេហ្ស៊ីប (EIJ) ក៏គេស្គាល់ថាជា អាល់ជីហាដ ផងដែរ គឺជាក្រុមជ្រុលនិយមអេហ្ស៊ីបមួយ ដែលបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។ គោលបំណងសំខាន់របស់ក្រុម EIJ គឺត្រូវផ្តួលរំលំរដ្ឋាភិបាលអេហ្ស៊ីប ហើយដាក់ជំនួសវិញដោយរដ្ឋឥស្លាម ។ ក្រុមនេះមានឯកទេសខាងការវាយប្រហារប្រដាប់អាវុធមកលើមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលអេហ្ស៊ីប ។ ក្រោមការដឹកនាំរបស់ Ayman al-Zawahiri ក្រុម EIJ បានបញ្ចូលជាមួយក្រុមអាល់កៃដា ក្នុងខែមិថុនា ឆ្នាំ ២០០១ ។
