អាល់-មួរ៉ាប៊ីទួន (Al-Mourabitoun)

ប្រាក់រង្វាន់

សូមចូលរួមចំណែក ។

អំពី

អាល់-មួរ៉ាប៊ីទួន ដែលពីដំបូងជាផ្នែកមួយនៃក្រុមអាល់កៃដា នៅក្នុងតំបន់ឥស្លាម Maghreb (AQIM) បានក្លាយជាអង្គការមួយដាច់ពីគេ នៅចុងឆ្នាំ ២០១២ ក្រោយមេដឹកនាំរបស់អង្គការនេះ ឈ្មោះ Mokhtar Belmokhtar បានបំបែកខ្លួនចេញពីក្រុម AQIM ។ ក្រោយពីការបំបែកខ្លួនមក Belmokhtar បានគំរាមប្រយុទ្ធប្រឆាំងនឹងផលប្រយោជន៍របស់បច្ចិមប្រទេស ហើយបានប្រកាសថានឹងបង្កើតកងវរសេនាតូច al-Mulathamun ។ ក្នុងឆ្នាំ ២០១៣ កងវរសេនាតូច al-Mulathamun និង ចលនាដែលមានមូលដ្ឋាននៅប្រទេសម៉ាលីដើម្បីសាមគ្គីភាព និងក្រុមជីហាតនៅអាហ្រ្វិកខាងលិច (MUJAO) បានប្រកាសថា អង្គការទាំងពីរនឹងរួបរួមគ្នា ក្រោមឈ្មោះ “អាល់-មួរ៉ាប៊ីទួន” ។ ក្នុងឆ្នាំ ២០១៥ អាល់-មួរ៉ាប៊ីទួន បានប្រកាសពីការបញ្ចូលគ្នាឡើងវិញជាមួយក្រុម AQIM ។ អាល់-មួរ៉ាប៊ីទួន បានបញ្ចូលជាមួយក្រុមភេវរករតំបន់បីផ្សេងទៀត នៅឆ្នាំ ២០១៧ ដើម្បីបង្កើតអង្គការ Jama’at Nasr al-Islam wal Muslimin (JNIM) ។

នៅខែមករា ឆ្នាំ ២០១៣ អ្វីដែលគេបានដឹងមកដល់ពេលនេះពី អាល់-មួរ៉ាប៊ីទួន គឺការទទួលខុសត្រូវរបស់ពួកគេចំពោះការវាយប្រហារមកលើ រោងចក្រផលិតហ្កាស Tiguentourine នៅក្បែរក្រុង In Amenas ក្នុងប្រទេសអាល់ហ្សេរី ភាគអគ្នេយ៍ ។ មនុស្សជាង ៨០០ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងក្នុងកំឡុងពេលកាន់កាប់រយៈពេលបួនថ្ងៃ ។ ជនស៊ីវិលចំនួនសាមសិបប្រាំបួននាក់ រាប់បញ្ចូលទាំង ពលរដ្ឋអាមេរិកាំងបីនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ ។ នៅខែវិច្ឆិកា ឆ្នាំ ២០១៥ ភ្នាក់ងារសម្ងាត់របស់អាល់-មួរ៉ាប៊ីទួន បានបើកការវាយប្រហារទៅលើសណ្ឋាគារ Radisson Blu នៅក្នុងរដ្ឋធានីបាម៉ាកូ ហើយបានចាប់មនុស្សជាង ១៧០ នាក់ ធ្វើជាចំណាប់ខ្មាំង រាប់បញ្ចូលទាំង ពលរដ្ឋអាមេរិកាំងជាច្រើននាក់ផងដែរ ។ មានមនុស្សជិត ២៧ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ ដែលនៅក្នុងចំណោមនោះមាន មន្រ្តីអភិវឌ្ឍអន្តរជាតិសញ្ញាតិអាមេរិកម្នាក់ផងដែរ ។ អាល់-មួរ៉ាប៊ីទួន ត្រូវបានគេរាយការណ៍ថាមានជាប់ទាក់ទិននឹងការវាយប្រហារនៅខែមករា ឆ្នាំ ២០១៦ របស់ក្រុម AQIM មកលើសណ្ឋាគារទេសចរដ៏មានប្រជាប្រិយភាពមួយ នៅក្នុងប្រទេសបួគីណាហ្វាសូ ដែលបានសម្លាប់មនុស្សជិត ៣០ នាក់ រាប់ទាំងពលរដ្ឋអាមេរិកាំងម្នាក់ផងដែរ ។

នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៣ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ អាល់-មួរ៉ាប៊ីទួន ដែលពីដំបូងស្ថិតក្រោមឈ្មោះ កងវរសេនាតូច al-Mulathamun ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ កាលពីមុន នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៣ ក្រសួងការបរទេសបានកំណត់កងវរសេនាតូច al-Mulathamun ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ អាល់-មួរ៉ាប៊ីទួន នៅតែជាឈ្មោះសំខាន់របស់ក្រុមនេះ ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមនេះ និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុមអាល់-មួរ៉ាប៊ីទួន/កងវរសេនាតូច al-Mulathamun ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុមអាល់-មួរ៉ាប៊ីទួន/កងវរសេនាតូច al-Mulathamun ។

Skip to content