អំពី

ឧត្តមានុវត្តសម្រាប់ TOR

មានរបៀបជាច្រើនដើម្បីបង្កើនសន្តិសុខផ្ទាល់ខ្លួនរបស់អ្នក ពេលកំពុងប្រើប្រាស់កម្មវិធីរុករក The Onion Router (TOR) ។ ក្រៅពីការប្រើ TOR យើងសូមណែនាំឲ្យប្រើសេវា Virtual Private Network (VPN) ដែលទុកចិត្តដើម្បីលើកកម្ពស់សន្តិសុខនៃចរាចរណ៍វេបរបស់អ្នកឲ្យកាន់តែប្រសើរឡើង ។ តាមរយៈការភ្ជាប់ទៅនឹងទីតាំងសេវូបករណ៍មួយ នៅក្រៅប្រទេសផ្ទាល់ខ្លួន មុនប្រើប្រាស់ TOR ចរាចរណ៍វេបរបស់អ្នកទទួលបានការការពារបន្ថែមទៀត ពីការត្រួតពិនិត្យ ។ ខាងក្នុងកម្មវិធីរុករក TOR មានការកំណត់បន្ថែមមួយចំនួនទៀត ដែលគេណែនាំ ខាងក្នុងផ្នែក “សុវត្ថិភាព និង សន្តិសុខ” ក្នុង TOR ។ ដំបូង បើក VPN របស់អ្នក ។ បន្ទាប់មក៖

  1. បើកដំណើរការកម្មវិធីរុករក TOR
  2. ចូលទៅ ការកំណត់ TOR ហើយជ្រើសរើស “ឯកជនភាព និង សន្តិសុខ”
  3. ធីកប្រអប់ “លុប ឃុកឃីស៍ និង ទិន្នន័យវេបសាយ នៅពេល កម្មវិធីរុករក TOR កំពុងបិទ”
  4. អូសចុះក្រោម ទៅរក ផ្នែកប្រវត្តិ៖ ប្តូរការកំណត់ទៅ “កុំចងចាំប្រវត្តិ”
  5. អូសចុះក្រោម ទៅរក ការអនុញ្ញាត៖ ចុចលើការកំណត់សម្រាប់កាមេរ៉ា គូសធីកលើ “បិទការស្នើសុំថ្មីដើម្បីអាក់សេសកាមេរ៉ារបស់អ្នក” ។ ធ្វើដូចគ្នាសម្រាប់មីក្រូហ្វូន ។ សម្រាប់សន្តិសុខបន្ថែម គ្របកាមេរ៉ាមុខរបស់អ្នកនៅលើឧបករណ៍ដោយប្រើស្គុត ឬ របាំង ។
  6. រំកិលទៅផ្នែកសន្តិសុខ៖ ចុចលើពាក្យ “សុវត្ថិភាពបំផុត” ។ វានឹងបិទមុខងារមួយចំនួនក្នុង TOR ប៉ុន្តែនឹងអនុញ្ញាតឲ្យមានការតភ្ជាប់ដោយសុវត្ថិភាពបំផុត ។
  7. រំកិលទៅ ម៉ូដ HTTPS-Only ៖ ចុច បើកម៉ូដ HTTPS-Only គ្រប់ផ្ទាំងវីនដូវ ។ ការធ្វើដូច្នេះនឹងធានាថា រាល់ការតភ្ជាប់របស់អ្នកទាំងអស់ត្រូវបានដាក់កូដសម្ងាត់ និងមានសុវត្ថិភាព ។
  8. ទៅកាន់ ការកំណត់ “TOR” នៅក្រោម “ឯកជនភាព និង សន្តិសុខ”
  9. គូសធីកប្រអប់ “ប្រើស្ពាន”
  10. ចុចលើ “សុំស្ពានពី torproject.org”
  11. វាយបញ្ចូល captcha ។
  12. ប្រើ https://coveryourtracks.eff.org និង https://ipleak.net ដើម្បីមើលព័ត៌មានកំណត់អត្តសញ្ញាណអ្វីខ្លះដែលអាចនៅមាន ដែលអាចថតចម្លងស្នាមមេដៃពីកុំព្យូទ័រ និង ចរាចរណ៍វេបរបស់អ្នក ។

របៀបមានសុវត្ថិភាពដើម្បីតភ្ជាប់ទៅ TOR និងខ្សែផ្តល់តម្រុយរបស់កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌៖

  1. ប្រើសេវា VPN ដែលទុកចិត្ត ដែលអ្នកបានចំណាយប្រាក់ ។ សេវា VPN ឥតគិតថ្លៃ មិនមានសុវត្ថិភាពជានិច្ចនោះទេ ។
  2. ភ្ជាប់ឧបករណ៍របស់អ្នកដោយប្រើសេវា VPN ដែលទុកចិត្ត ទៅកាន់ទីតាំងមួយនៅក្រៅប្រទេសដែលអ្នកកំពុងអាក់សេស TOR ។
  3. បើកដំណើរការកម្មវិធីរុករក TOR
  4. ដាក់ការកំណត់សន្តិសុខ TOR ដូចដែលអ្នកមើលទៅសមរម្យ ។
  5. សម្រាប់សន្តិសុខបន្ថែម ចូរប្រើ ប្រក់ស៊ីពិតប្រាកដ ដូចជា ប្រក់ស៊ីចេញពីហាងកាហ្វេ ឬ កន្លែងទទួលភ្ញៀវរបស់សណ្ឋាគារ ដើម្បីឲ្យការតភ្ជាប់ មិនអាចដឹងទីតាំងគេហដ្ឋានផ្ទាល់របស់អ្នក ។

បញ្ជាប់នានាទៅកាន់ព័ត៌មានអំពីសុវត្ថិភាព និង សន្តិសុខរបស់ TOR ៖

  1. ព័ត៌មានអំពី ស្ពាន TOR ៖ Visit External Link.
  2. ព័ត៌មានអំពី សន្តិសុខ TOR ៖ https://tb-manual.torproject.org/security-settings/.

Skip to content