អំពី
ការជូនដំណឹងអំពីឯកជនភាព
សូមអរគុណចំពោះការជ្រើសរើសជាផ្នែកមួយនៃសហគមន៍របស់យើង ក្នុងកម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ។ យើងប្តេជ្ញាចិត្តការពារព័ត៌មានផ្ទាល់ខ្លួន និង សិទ្ធិរបស់អ្នកក្នុងការទទួលបានឯកជនភាព ។
ការជូនដំណឹងអំពីឯកជនភាពនេះ ពិពណ៌នាពីរបៀបដែលយើងអាចប្រើព័ត៌មានរបស់អ្នក បើសិនអ្នក៖
- ចូលមកមើលវេបសាយរបស់យើង តាមអាសយដ្ឋាន https://38ec3b35-6f9f-491a-bc0d-08b6c6f4d58c.rfj.tips
- ចូលរួមជាមួយយើងតាមរបៀបដែលពាក់ព័ន្ធផ្សេងទៀត – រាប់បញ្ចូលទាំង ការផ្សព្វផ្សាយ ឬ ព្រឹត្តិការណ៍ផ្សេងៗ
នៅក្នុងការជូនដំណឹងអំពីឯកជនភាពនេះ បើសិនយើងនិយាយសំដៅទៅ៖
- “វេបសាយ” យើងសំដៅទៅវេបសាយណាមួយរបស់យើង ដែលយោង ឬបញ្ជាប់មកកាន់គោលការណ៍នេះ
- “សេវាកម្ម” យើងសំដៅទៅវេបសាយរបស់យើង និង សេវាដែលទាក់ទងផ្សេងទៀត រាប់បញ្ចូលទាំង ការផ្សព្វផ្សាយ ឬ ព្រឹត្តិការណ៍ផ្សេងៗ
គោលបំណងនៃការជូនដំណឹងអំពីឯកជនភាពនេះ គឺត្រូវពន្យល់អ្នកឲ្យបានច្បាស់បំផុតតាមដែលអាចធ្វើទៅបាន នូវព័ត៌មានអ្វីដែលយើងប្រមូល របៀបដែលយើងប្រើប្រាស់វា និង សិទ្ធិអ្វីខ្លះដែលអ្នកមានទាក់ទងនឹងវា ។ បើសិនមានលក្ខខណ្ឌណាមួយក្នុងការជូនដំណឹងអំពីឯកជនភាពនេះ ដែលអ្នកមិនយល់ស្រប សូមឈប់បន្តការប្រើប្រាស់សេវាកម្មរបស់យើងភ្លាម ។
សូមអានការជូនដំណឹងអំពីឯកជនភាពនេះដោយប្រុងប្រយ័ត្ន ដោយសារវានឹងជួយអ្នកឲ្យយល់ពីអ្វីដែលយើងធ្វើជាមួយព័ត៌មានដែលយើងប្រមូល ។
ព័ត៌មានដែលគេប្រមូលដោយស្វ័យប្រវត្តិ
ដោយសង្ខេប៖ ព័ត៌មានខ្លះ – ដូចជា អាសយដ្ឋាន អាយភី (IP) របស់អ្នក និង/ឬ ចរិកលក្ខណៈរបស់កម្មវិធីរុករក និង ឧបករណ៍ – ត្រូវគេប្រមូលដោយស្វ័យប្រវត្តិ នៅពេលអ្នកចូលមើលវេបសាយរបស់យើង ។
យើងប្រមូលយកព័ត៌មានមួយចំនួនដោយស្វ័យប្រវត្តិ នៅពេលអ្នកចូលមើល ប្រើប្រាស់ ឬ រុករកព័ត៌មាននៅលើវេបសាយ ។ ព័ត៌មាននេះមិនបង្ហាញអត្តសញ្ញាណជាក់លាក់របស់អ្នកទេ (ដូចជា ឈ្មោះរបស់អ្នក ឬ ព័ត៌មានទំនាក់ទំនង) ប៉ុន្តែអាចបញ្ចូលព័ត៌មានអំពីឧបករណ៍ និង ការប្រើប្រាស់ ដូចជា អាសយដ្ឋាន អាយភីរបស់អ្នក ចរិកលក្ខណៈរបស់កម្មវិធីរុករក និង ឧបករណ៍ ប្រព័ន្ធដំណើរការ ភាសាដែលចង់បាន យូអអិល (URLs) ដែលយោងមក ឈ្មោះឧបករណ៍ ប្រទេស ទីតាំង ព័ត៌មានអំពីរបៀប និងពេលវេលាអ្នកប្រើវេបសាយរបស់យើង និង ព័ត៌មានបច្ចេកទេសដទៃទៀត ។ ព័ត៌មាននេះគេត្រូវការជាបឋមដើម្បីរក្សាសន្តិសុខ និង ប្រតិបត្តិការរបស់វេបសាយយើង និងសម្រាប់គោលបំណងរាយការណ៍ និង ការវិភាគផ្ទៃក្នុងរបស់យើង ។
ដូចគ្នានឹងក្រុមហ៊ុនជាច្រើនដែរ យើងក៏ប្រមូលព័ត៌មានតាមឃុកឃីស៍ និង បច្ចេកវិទ្យាស្រដៀងគ្នា ។
ព័ត៌មានដែលយើងប្រមូល រួមមាន៖
- ទិន្នន័យអំពីកំណត់ហេតុ និង ការប្រើប្រាស់៖ ទិន្នន័យអំពីកំណត់ហេតុ និង ការប្រើប្រាស់ គឺជាព័ត៌មានអំពីការប្រើប្រាស់ និង សកម្មភាពដែលទាក់ទងនឹងសេវាកម្ម និងវិភាគរោគ ដែលសេវាកម្មរបស់យើងប្រមូលយកដោយស្វ័យប្រវត្តិ នៅពេលអ្នកអាក់សេស ឬ ប្រើប្រាស់វេបសាយរបស់យើង ហើយដែលយើងកត់ត្រាក្នុងហ្វាលកំណត់ហេតុ ។ អាស្រ័យលើរបៀបដែលអ្នកធ្វើអន្តរកម្មជាមួយយើង ទិន្នន័យកំណត់ហេតុនេះ អាចរាប់បញ្ចូលទាំង អាសយដ្ឋាន អាយភី ព័ត៌មានអំពីឧបករណ៍ ប្រភេទកម្មវិធីរុករក និង ការកំណត់ផ្សេងៗ និងព័ត៌មានអំពីសកម្មភាពរបស់អ្នកក្នុងវេបសាយ (ដូចជា កាលបរិច្ឆេទ/ម៉ោង ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់របស់អ្នក ទំព័រ និង ហ្វាលដែលបានបើកមើល ការស្វែងរក និង សកម្មភាពដទៃទៀតដែលអ្នកធ្វើ ដូចជា លក្ខណៈពិសេសណាមួយដែលអ្នកប្រើ) ព័ត៌មានអំពីព្រឹត្តិការណ៍ក្នុងឧបករណ៍ (ដូចជា សកម្មភាពប្រព័ន្ធ របាយការណ៍អំពីកំហុស (ជូនកាលគេហៅថា “គាំងម៉ាស៊ីន”) និង ការកំណត់របស់ហាដវែរ ។
- ទិន្នន័យរបស់ឧបករណ៍៖ យើងប្រមូលទិន្នន័យរបស់ឧបករណ៍ ដូចជា ព័ត៌មានអំពីកុំព្យូទ័ររបស់អ្នក ទូរស័ព្ទ ថាប្លេត ឬ ឧបករណ៍ដទៃទៀតដែលអ្នកប្រើដើម្បីអាក់សេសវេបសាយ ។ អាស្រ័យលើឧបករណ៍ដែលអ្នកបានប្រើ ទិន្នន័យរបស់ឧបករណ៍នេះអាចរាប់បញ្ចូលព័ត៌មាន ដូចជា អាសយដ្ឋាន អាយភីរបស់អ្នក (ឬ សេវូបករណ៍ ប្រក់ស៊ី) លេខសម្គាល់ឧបករណ៍ និង កម្មវិធី ទីតាំង ប្រភេទកម្មវិធីរុករក ម៉ូដែលហាដវែរ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និង/ឬ ក្រុមហ៊ុនបម្រើសេវាទូរស័ព្ទ ប្រព័ន្ធដំណើរការ និង ព័ត៌មានអំពីការកំណត់ប្រព័ន្ធ ។
- ទិន្នន័យអំពីទីតាំង៖ យើងប្រមូលទិន្នន័យអំពីទីតាំង ដូចជា ព័ត៌មានអំពីទីតាំងឧបករណ៍របស់អ្នក ដែលអាចជាក់ច្បាស់ ឬ មិនជាក់ច្បាស់ ។ ព័ត៌មានច្រើនប៉ុនណាដែលយើងប្រមូលយក អាស្រ័យលើប្រភេទ និង ការកំណត់របស់ឧបករណ៍របស់អ្នក ដែលអ្នកប្រើដើម្បីអាក់សេសវេបសាយ ។ ឧទាហរណ៍ យើងអាចប្រើ GPS និង បច្ចេកវិទ្យាដទៃទៀត ដើម្បីប្រមូលទិន្នន័យអំពីទីតាំងភូមិសាស្រ្ត ដែលប្រាប់យើងពីទីតាំងបច្ចុប្បន្នរបស់អ្នក (ដោយផ្អែកលើ អាសយដ្ឋាន អាយភី របស់អ្នក) ។ អ្នកអាចជ្រើសរើសមិនអនុញ្ញាតឲ្យយើងប្រមូលទិន្នន័យនេះ ដោយការបដិសេធអាក់សេសទៅព័ត៌មាននោះក៏បាន ឬដោយការបិទការកំណត់ទីតាំងរបស់អ្នកនៅលើឧបករណ៍របស់អ្នកក៏បាន ។ ទោះបីជាយ៉ាងក៏ដោយ សូមកត់សម្គាល់ថា បើសិនអ្នកជ្រើសរើសបដិសេធ អ្នកមិនអាចប្រើប្រាស់ទិដ្ឋភាពមួយចំនួនរបស់សេវាកម្មឡើយ ។
តើយើងប្រើប្រាស់ព័ត៌មានរបស់អ្នកដោយរបៀបណា?
យើងប្រើព័ត៌មានផ្ទាល់ខ្លួន ដែលប្រមូលបានតាមវេបសាយរបស់យើងសម្រាប់គោលបំណងផ្សេងៗ ដូចពិពណ៌នាខាងក្រោម ។
យើងអាចប្រើទិន្នន័យរបស់អ្នកសម្រាប់គោលបំណងដូចខាងក្រោម៖
- ការពារសេវាកម្មរបស់យើង ។ យើងអាចប្រើព័ត៌មានរបស់អ្នក ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការរក្សាវេបសាយរបស់យើងឲ្យមានសុវត្ថិភាព (ឧទាហរណ៍៖ ការត្រួតពិនិត្យ និង ការបង្ការការក្លែងបន្លំ។)
- អនុវត្ត ខ និង លក្ខខណ្ឌរបស់យើង និងគោលការណ៍នានាដើម្បីគោរពតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និង បទប្បញ្ញត្តិ ។
- បំពេញ និង គាំទ្រសកម្មភាពបច្ចុប្បន្ន
- គ្រប់គ្រង និងថែទាំវេបសាយ និង ប្រព័ន្ធ
- ស្រាវជ្រាវ និង អភិវឌ្ឍ
- ធ្វើការស៊ើបអង្កេតលើការអនុវត្តច្បាប់ដែលគេអនុញ្ញាត
តើយើងប្រើ ឃុកឃីស៍ និង បច្ចេកវិទ្យាតាមដានផ្សេងទៀតទេ?
ដោយសង្ខេប៖ យើងអាចប្រើ ឃុកឃីស៍ និង បច្ចេកវិទ្យាតាមដានស្រដៀងគ្នា (ដូចជា វេប បេខិន និង ភិកសែល) ដើម្បីប្រមូល ឬ រក្សាទុកព័ត៌មាន ។
ឃុកឃីស៍ និង បច្ចេកវិទ្យាស្រដៀងគ្នា អាចជួយយើងកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ នៅពេលអ្នកត្រឡប់មកវេបសាយ ឬ កូនកម្មវិធីរបស់យើង ។ ឃុកឃីស៍ជួយយើងឲ្យត្រួតពិនិត្យមើលគំរូចរាចរណ៍របស់វេបសាយ និង កំណត់ថា សេវាកម្មអ្វីដែលពេញនិយម ។ យើងក៏អាចប្រើព័ត៌មានបែបនោះដើម្បីបញ្ជូនមាតិកាតាមការចង់បាន និង ការផ្សព្វផ្សាយទៅអ្នកប្រើប្រាស់សេវាកម្ម ដែលឥរិយាបថរបស់ពួកគេបង្ហាញថា ពួកគេចាប់អារម្មណ៍លើប្រធានបទពិសេសណាមួយ ។
កម្មវិធីរុករកវេបភាគច្រើន ត្រូវបានកំណត់ឲ្យទទួលយកតាមបុរេជម្រើស ។ បើសិនអ្នកចង់បាន ជាធម្មតាអ្នកអាចជ្រើសរើសកំណត់កម្មវិធីរុករករបស់អ្នកឲ្យលុបចោល ឬ បដិសេធ ឃុកឃីស៍ ។ បើសិនអ្នកជ្រើសរើសលុបចោល ឃុកឃីស៍ ឬ បដិសេស ឃុកឃីស៍ វាអាចប៉ះពាល់ដល់លក្ខណៈពិសេស ឬ សេវាកម្មមួយចំនួននៃវេបសាយរបស់យើង ។
តើយើងរក្សាព័ត៌មានរបស់អ្នកឲ្យមានសុវត្ថិភាពដោយរបៀបណា?
ដោយសង្ខេប៖ យើងមានបំណងការពារព័ត៌មានផ្ទាល់ខ្លួនតាមរយៈប្រព័ន្ធវិធានការសន្តិសុខបច្ចេកទេស និងអង្គភាព ។
យើងបានអនុវត្តវិធានការសន្តិសុខបច្ចេកទេស និងអង្គភាព ដែលរៀបចំឡើងដើម្បីការពារសន្តិសុខនៃព័ត៌មានផ្ទាល់ខ្លួនណាមួយដែលយើងដំណើរការ ។ ប៉ុន្តែ បើទោះជាមានការការពារ និង កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពព័ត៌មានរបស់អ្នកក៏ដោយ ក៏គ្មានការបញ្ជូនអេឡិចត្រូនិកតាមអ៊ីនធឺណិត ឬគ្មានបច្ចេកវិទ្យារក្សាទុកព័ត៌មាន អាចត្រូវបានគេធានាថា មានសុវត្ថិភាព ១០០% ដែរ ដូច្នេះយើងមិនអាចសន្យា ឬធានាថា ចោរ ឬ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឬ ភាគីទីបីដែលមិនមានការអនុញ្ញាតផ្សេងទៀត នឹងមិនអាចយកឈ្នះលើប្រព័ន្ធសន្តិសុខរបស់យើង ហើយប្រមូលយក អាក់សេស លួច ឬ កែប្រែព័ត៌មានរបស់អ្នកដោយមិនត្រឹមត្រូវឡើយ ។ បើទោះជាយើងនឹងប្រឹងធ្វើឲ្យអស់ពីលទ្ធភាពដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ ក៏ការបញ្ជូនព័ត៌មានផ្ទាល់ខ្លួនទៅកាន់ និងមកពីវេបសាយរបស់យើង គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកគួរតែអាក់សេសវេបសាយតែក្នុងមជ្ឈដ្ឋានដែលមានសុវត្ថិភាពប៉ុណ្ណោះ ។
ការត្រួតពិនិត្យសម្រាប់លក្ខណៈពិសេស កុំ-តាម-ដាន
កម្មវិធីរុករកវេបភាគច្រើន និង ប្រព័ន្ធដំណើរការចល័តខ្លះ និង កូនកម្មវិធីចល័ត មានដាក់បញ្ចូល ឬកំណត់មុខងារពិសេស កុំ-តាម-ដាន (“DNT”) ដែលអ្នកអាចបើកចាប់សញ្ញាការចង់បានឯកជនភាពរបស់អ្នក កុំឲ្យគេត្រួតពិនិត្យ ឬប្រមូលទិន្នន័យអំពីសកម្មភាពរុករកក្នុងបណ្តាញរបស់អ្នក ។ នៅក្នុងដំណាក់កាលនេះ បទដ្ឋានបច្ចេកវិទ្យារួមសម្រាប់ការសម្គាល់ ឬ ការអនុវត្តសញ្ញា DNT មិនទាន់បានបញ្ចប់នៅឡើយទេ ។ ដូច្នេះ បច្ចុប្បន្នយើងមិនឆ្លើយតបទៅនឹងសញ្ញាកម្មវិធីរុករក DNT ឬ យន្តការផ្សេងទៀតណាមួយ ដែលទំនាក់ទំនងជម្រើសរបស់អ្នកក្នុងការមិនឲ្យគេតាមដានលើអនឡាញដោយស្វ័យប្រវត្តិ ។ បើសិនបទដ្ឋានមួយសម្រាប់ការតាមដានអនឡាញត្រូវបានអនុម័តថា យើងត្រូវគោរពតាមនៅថ្ងៃអនាគត យើងនឹងជូនដំណឹងអ្នកអំពីការអនុវត្តនោះក្នុងកំណែថ្មីនៃការជូនដំណឹងអំពីឯកជនភាពនេះ ។
ការជូនដំណឹងដល់បុគ្គលទាំងឡាយដែលអាក់សេសវេបសាយនេះពីក្រៅសហរដ្ឋអាមេរិក
សេវាកម្មរបស់យើងត្រូវបានត្រួតពិនិត្យ និង ដំណើរការដោយយើងពីសហរដ្ឋអាមេរិក អាចរកបានសម្រាប់ពលរដ្ឋអាមេរិក ហើយមិនមានបំណងឲ្យយើងត្រូវស្ថិតក្រោមច្បាប់ ឬ ដែនយុត្តាធិការនៃរដ្ឋ ប្រទេស ឬ ដែនដីណាមួយដែលមិនមែនជារបស់សហរដ្ឋអាមេរិកឡើយ ។ ព័ត៌មានណាមួយដែលអ្នកផ្តល់ឲ្យតាមរយៈការប្រើប្រាស់សេវាកម្ម អាចត្រូវបានគេរក្សាទុក បញ្ជូនទៅវិញទៅមក និងអាក់សេសពីសហរដ្ឋអាមេរិក និងប្រទេសនានាដទៃទៀត ដែលអាចមិនធានាកម្រិតការពារព័ត៌មានផ្ទាល់ខ្លួនដូចប្រទេសដែលអ្នកកំពុងរស់នៅ ។ បើសិនអ្នកមិនចង់ឲ្យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចាកចេញពីប្រទេសរបស់អ្នក សូមកុំផ្តល់ព័ត៌មានបែបនោះទៅឲ្យកម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ហើយកុំប្រើវេបសាយរបស់យើង ។ តាមរយៈការផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅឲ្យកម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ អ្នកអនុញ្ញាតយ៉ាងច្បាស់ឲ្យផ្ទេរព័ត៌មានរបស់អ្នកទៅសហរដ្ឋអាមេរិក ។
កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ឬ អ្នកផ្តល់សេវារបស់ខ្លួនក៏អាចផ្ទេរព័ត៌មានផ្ទាល់ខ្លួនពីតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) ទៅប្រទេសដទៃ ដែលប្រទេសខ្លះមិនទាន់ទទួលបានការសម្រេចដោយ គណៈកម្មាធិការអឺរ៉ុបក្នុងការផ្តល់កម្រិតការការពារទិន្នន័យគ្រប់គ្រាន់ ស្របតាមបទដ្ឋាន EEA ដែរ ។ សម្រាប់ការផ្ទេរទៅកាន់បណ្តាប្រទេសដែលមិនទាមទារកម្រិតការពារទិន្នន័យ ដែលឆ្លើយតបនឹងបទដ្ឋាន EEA កម្មវិធី ប្រាក់រង្វាន់ដើម្បីយុត្តិធម៌ ប្រើយន្តការច្បាប់ផ្សេងៗដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក រាប់បញ្ចូលទាំង បញ្ញត្តិកិច្ចសន្យា និង ការធានាជាលាយលក្ខណ៍អក្សរពីអ្នកផ្តល់សេវា ។
យើងនឹងចាត់ចែងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកស្របតាមគោលនយោបាយឯកជនភាពនេះ ដោយមិនគិតពីទីកន្លែងដែលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានរក្សាទុក ឬអាក់សេសឡើយ ។
បញ្ជាប់ទៅកាន់វេបសាយខាងក្រៅ
បញ្ជាប់ទៅកាន់វេបសាយខាងក្រៅរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក ឬ ការប្រើប្រាស់ឈ្មោះពាណិជ្ជកម្ម ក្រុមហ៊ុន ឬសាជីវកម្ម ក្នុងវេបសាយរបស់កម្មវិធី ប្រាក់រង្វាន់ដើម្បីយុត្តិធម៌ គឺដើម្បីភាពងាយស្រួលរបស់អ្នកប្រើប្រាស់ ។ ការប្រើប្រាស់បែបនោះមិនបង្កើតឲ្យមានការយល់ព្រម ឬឯកភាពជាផ្លូវការពី ក្រសួងការបរទេសសហរដ្ឋអាមេរិក ឬ កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ឡើយចំពោះវេបសាយរបស់វិស័យឯកជន ផលិតផល ឬ សេវាកម្មណាមួយ ។
ច្បាប់ស្តីពីការក្លែងបន្លំ និង ការរំលោភបំពានតាមកុំព្យូទ័រ
ការប៉ុនប៉ងដោយគ្មានការអនុញ្ញាតក្នុងការអាប់ឡូដព័ត៌មាន និង/ឬ ផ្លាស់ប្តូរព័ត៌មាននៅលើវេបសាយនេះ ត្រូវបានហាមឃាត់ជាដាច់ខាត ហើយត្រូវប្រឈមនឹងការកាត់ទោសក្រោម ច្បាប់ស្តីពីការក្លែងបន្លំ និង ការរំលោភបំពានតាមកុំព្យូទ័រឆ្នាំ ១៩៨៦, ១៨ U.S.C. § ១០៣០, និងផែ្នក ១០០១ នៃជំពូក ១៨ ។
គោលនយោបាយឯកជនភាពរបស់ក្រសួងការបរទេស
អ្នកអាចមើលគោលនយោបាយឯកជនភាពវេបសាយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមអាសយដ្ឋាន៖ Visit External Link
របៀបទាក់ទងមកយើងខ្ញុំ
យើងស្វាគមន៍រាល់មតិយោបល់ បើសិនអ្នកមានសំណួរណាមួយទាក់ទងនឹងគោលនយោបាយឯកជនភាពរបស់យើង ឬ ការប្រើប្រាស់ព័ត៌មានរបស់អ្នក ។ ឯកសារអំពីអនុលោមភាពនៃឯកជនភាពរបស់ក្រសួង មាននៅក្នុង ការវាយតម្លៃនៃផលប៉ះពាល់លើឯកជនភាព (PIA) និង ប្រព័ន្ធនៃការជូនដំណឹងអំពីកំណត់ត្រា (SORN) ។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលនយោបាយឯកជនភាព សូមទាក់ទងមកយើងខ្ញុំតាម [email protected] ឬ ផ្ញើសំបុត្រមកអាសយដ្ឋាន៖
Office of Global Information Services
Privacy Office – A/GIS/PRV
State Annex 9
U.S. Department of State
Washington, DC 20006
